ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការ ០០៣ផក របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការដឹកនាំរួម។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាច្រើនរូបទៀតផងដែរ ៕










