លោកជំទាវ នេត ធីតាវិឈុណា ទទួលជំនួបសម្ដែងការគួរសមជាមួយ ប្រធានសមាគមយុវជន (Yuvachun Association)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ នេត ធីតាវិឈុណា ទទួលជំនួបសម្ដែងការគួរសមជាមួយ ប្រធានសមាគមយុវជន (Yuvachun Association)


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការ បានទទួលជំនួបសម្ដែងការគួរសមជាមួយ កញ្ញា ទា កល្យាណ ប្រធានសមាគមយុវជន (Yuvachun Association) នៅទីស្តីការក្រសួង។

កញ្ញាប្រធានសមាគម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានជំនួបនេះ និងជម្រាបជូន លោកជំទាវអនុរដ្ឋលេខាធិការ ដោយផ្ទាល់នូវចក្ខុវិស័យ និងគោលបំណងរបស់សមាគម ដើម្បីលើកកម្ពស់ការចូលរួម និងការតភ្ជាប់បណ្តាញយុវជនខ្មែរទាំងនៅក្នុង និងក្រៅស្រុក។ សមាគមសង្ឃឹមថានឹងអាចជំរុញកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) ជាពិសេសតាមរយៈស្ថានតំណាងក្រៅប្រទេស ដើម្បីជួយយុវជនខ្មែរឱ្យកាន់តែមានមោទនភាពជាមួយជាតិមាតុភូមិ និងបង្កើតសកម្មភាពយុវជនឱ្យកាន់តែច្រើនសំដៅលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។

លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តចូលរួមយ៉ាងមោះមុតរបស់សមាគមយុវជនក្នុងការជួយគាំទ្រដល់ចលនាយុវជនខ្មែរនៅតាមបណ្តាសាខានានានៅក្រៅប្រទេស។ គម្រោងសកម្មភាពរបស់សមាគមយុវជនមួយចំនួននឹងមានភាពប្រទាក់ក្រឡាគ្នាជាមួយសកម្មភាពយុវជនរបស់ (កបទ.សអ) ដូចជាតាមរយៈការអនុវត្តការងារការទូតសេដ្ឋកិច្ច និងការទូតសាធារណៈ ដែលនឹងចូលរួមលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ និងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ៕



Previous Post Next Post