អភិបាលខេត្តកំពត៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់ នៃការងារអភិបាលកិច្ចល្អ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពត៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយសំខាន់ នៃការងារអភិបាលកិច្ចល្អ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា តាមបទពិសោធន៍នៃការដឹកនាំជាអភិបាលខេត្តកំពត ដើម្បីម្រេចការងារអភិបាលកិច្ចល្អ ប្រតិបត្តិករច្បាប់ និងគោលនយោបាយរដ្ឋ ត្រូវមានទិសដៅច្បាស់លាស់ មានភាពថ្លៃថ្នូរ សហការជាក្រុម និងផ្តោតលើផលប្រយោជន៍ពលរដ្ឋជាធំ។ ហើយការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាផ្នែកសំខាន់ណាស់ដែលអាចជួយធ្វើពលរដ្ឋក្នុងមូលដ្ឋាន មានភាពកក់ត្តៅ និងជឿជាក់លើរាជរដ្ឋាភិបាល។ 

នៅក្នុងបឋកថាស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា កម្មសិក្សាការីវគ្គវិក្រិតការ មន្ត្រីជាន់ខ្ពស់ថ្នាក់វិន័យ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ ក្នុងរដ្ឋបាលខេត្តកំពត” ដែលបានធ្វើឡើងនៅសាលសន្និសិទបូកគោ ខេត្តកំពត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញអំពីគន្លិះនៃដឹកនាំ ផែនការយុទ្ធសាស្ត្រ វិធីសាស្ត្រ និងការសម្របសម្រួលដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅលើវិស័យផ្សេងៗ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថា តាមបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការដឹកនាំនៅខេត្តកំពតនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយប្រើយន្តការច្បាប់ និងយន្តការគ្រួសារតែមួយ ធ្វើឲ្យពលរដ្ឋ មានភាពកក់ក្តៅក្នុងចិត្ត អបអរសាទរ គោរពស្រឡាញ់ និងគាំទ្ររាជរដ្ឋាភិបាលកាន់តែខ្លាំង។ ក្រៅពីនោះ មានការងារបន្ទាប់បន្សំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន ទើបធ្វើឲ្យខេត្តកំពត មានភាពលេចធ្លោ លើការងារអភិបាលកិច្ចល្អ។ 

សូមបញ្ជាក់ថា តាមរយៈវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន ៣.១៥០ករណី ៕










Previous Post Next Post