ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ


ភ្នំពេញ៖
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលបានវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយអញ្ជើញជាវត្តមានក្នុងពិធីបិទរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ, តំណាងអង្គភាពពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិថ្នាក៊ ខេត្ត ក្រុង ស្រុកគោលដៅ សរុបចំនួន ១៤០រូប។

តាមរយៈរបាយការណ៍សិក្ខាសាលាដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានបានបញ្ជាក់ជូនថា សិក្ខាសាលាបានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញស្តីពីស្ថានភាពទូទៅនៃការផ្ទេរមុខងារទាំង៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទជូនដល់រដ្ឋបាលក្រុង-ស្រុក ទាំង២១ និងរបាយការណ៍សមិទ្ធផលនៃការអនុវត្តមុខងាររបស់រដ្ឋបាលក្រុង-ស្រុកគោលដៅ ដោយប្រើប្រាស់ថវិកាឧបត្ថម្ភធនជំពូក៦៥ ដែលវិភាជន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទ និងលំហូរថវិកាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ ព្រមទាំងបានពិភាក្សាលើបញ្ហា និងស្វែងរកវិធីសាស្រ្តដោះស្រាយ ដើម្បីយកទៅអនុវត្តឱ្យបាន និងប្រកបដោយប្រសិទ្ធភាព។ 

បន្ទាប់ពីស្ដាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវ ឱ្យសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ 

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ នឹងបំពេញបន្ថែមនូវចំណុចខ្វះខាត ព្រមទាំងដោះស្រាយរាល់ការលំបាកដែលជួបប្រទះក្នុងពេលអនុវត្ត និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារកំណែទម្រង់ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព ដែលនឹងចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្ដរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ 

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដែលជាការតម្រង់ទិសជូនដល់អង្គសិក្ខាសាលា ដើម្បីជំរុញ និងធានាឱ្យបាននូវការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពឆ្លើយតបទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ៕



















Previous Post Next Post