ភ្នំពេញ៖ ជាទូទៅមន្រ្តីក្របខ័ណ្ឌ និងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលទើបតែប្រឡងជាប់ថ្មីៗ ត្រូវឆ្លងកាត់បែបបទ និងនីតិវិធីនានាដើម្បីក្លាយខ្លួនជាមន្រ្តីពេញលេញចូលទៅបម្រើការងារដែលបានជ្រើសរើសរៀងៗខ្លួន។ ដោយមើលឃើញពីស្ថានភាពជាក់ស្តែងក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំដើម្បីកែលម្អនីតិវិធីនានា ក្នុងគោលដៅផ្តល់ជូននូវភាពងាយស្រួល និងឆាប់រហ័សក្នុងការបើកប្រាក់បៀវត្សជូនទៅដល់មន្រ្តីដែលទើបប្រឡងជាប់ថ្មីៗ។
កិច្ចប្រជុំនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មានចំនួនសរុបប្រមាណ ៣០រូប នៅទីស្តីការក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីររួមមាន៖ ១).សេវារៀបចំប្រាក់បៀវត្សមន្រ្តីក្របខ័ណ្ឌថ្មី និង២).សេវារៀបចំប្រាក់បៀវត្សមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ៕














