ឧត្តមសេនីយ៍ត្រី សុខ ធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សុខ ធា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥


ភ្នំពេញ៖
នារសៀលថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក លោកស្រី នាយរងប៉ុស្តិ៍ លោកនាយផ្នែក និងមន្ត្រីពាក់ព័ន្ធ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ថោង សុផាត ប្រធានសេនាធិការអានរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារខែកញ្ញា ដែលមន្ត្រីប៉ុស្តិ៍ បានបំពេញជូនអង្គប្រជុំ និងធ្វើបទបង្ហាញរចនាសម្ព័ន្ធការងារដល់កម្លាំងប៉ុស្តិ៍ផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍ បានអនុញ្ញាតឲ្យប្រធានក្រុមគោលដៅ ប្រធានក្រុមការងារ ប្រធានផ្នែក មានមតិចូលរួមសម្រាប់ការងារអនុវត្តកន្លងទៅ និងការអនុវត្តការងារបន្ត ក៏ដូចជាបញ្ហាប្រឈមនានា និងដំណោះស្រាយផ្សេងៗ សម្រាប់ធ្វើជាធាតុចូល ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព។

លោកឧត្តមសេនីយ៍ត្រី សុខ ធា បានថ្លែងអំណរគុណដល់កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងខិតខំបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងចូលរួមសហការ ការពារសន្តិសុខ សុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវជាតិ អន្តរជាតិ ដែលបានធ្វើដំណើរចេញចូលតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកឧត្តមសេនីយ៍ត្រី សុខ ធា បានមានប្រសាសន៍បន្តថា យោងតាមប្រសាសន៍ប្រមុខក្រសួងមហាផ្ទៃ និងឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវលើកកម្ពស់ការងារជំនាញចូលរួមទប់ស្កាត់បទល្មើសនានា រួមមាន លិខិតឆ្លងដែនមិនប្រក្រតី ការរត់ពន្ធមនុស្ស និងករណីជួញដូរគ្រឿងញៀនជាដើម។

លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងសម្ភោធជាផ្លូវការ។
 
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី សុខ ធា បានណែនាំអោយមន្ត្រីជំនាញបន្តខិតខំបន្ថែមទៀតក្នុងការត្រួតពិនិត្យ និងសិក្សាលើប្រព័ន្ធបច្ចេកវិទ្យាទំនើប (Smart gate) ជាប្រព័ន្ធបច្ចេកវិទ្យាថ្មីដែលអាចទទួលយកភ្ញៀវបរទេសចូលព្រះរាជាណាចក្រកម្ពុជាមាន១៨ប្រទេស គិតទាំងកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ហាមដាច់ខាតមិនទទួលយកលុយធីបពីភ្ញៀវឡើយ ព្រោះជាកត្តាដែលនាំអោយអាប់ឱនកិត្តិយសប្រទេសជាតិ និងប៉ះពាល់ដល់វិន័យកងកម្លាំងនគរបាលជាតិ។

លោកឧត្តមសេនីយ៍ត្រី សុខ ធា ក៏បានណែនាំបន្ថែមដល់ កម្លាំងនគរបាលយើងត្រូវមានឥរិយាបថសមរម្យ ពង្រឹងវិន័យកងកម្លាំង គ្រប់គ្រងកម្លាំង សាមគ្គីផ្ទៃក្នុង និងវេនការងារឲ្យបានល្អ សម្រាប់ធ្វើរបាយការណ៍ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំឲ្យទាន់ពេលវេលា និងរួមគ្នាសម្អាតអនាម័យកន្លែងធ្វើការឲ្យបានស្អាត។ 

ក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានណែនាំដល់មន្ត្រីទាំងអស់ត្រូវចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ៕










Previous Post Next Post