នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ


ភ្នំពេញ៖
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០១៖០៥នាទីអធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតត្រង់ចំណុច ផ្លូវលេខ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ៖
១៖ ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
២៖ ឈ្មោះ កែវ សាន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន៖ ដែកសំប៉ែតមុខស្រួចចំនួន១ដើម និងសោរទីបលេខ៨ ចំនួន១ដើម (ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ) និងម៉ូតូ១គ្រឿងម៉ាក Yamaha Nouvo ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ1L-4471។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕



Previous Post Next Post