រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង


ភ្នំពេញ៖
នារសៀលថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។ ក្រសួងបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសារជាថ្មី ៕


























Previous Post Next Post