រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល


ភ្នំពេញ៖
នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនានានៃនាយកដ្ឋានបរិវត្តកម្មឌីជីថល។ 

អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈម ដំណោះស្រាយ និងវឌ្ឍនភាពការងារនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ព្រមទាំងការផ្តល់ធាតុចូលសំខាន់ៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានបរិវត្តកម្មឌីជីថលរបស់ក្រសួង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវ និងជំរុញការងារ ឱ្យបានស៊ីជម្រៅបន្ថែមទៀតទៅលើការងារបរិវត្តកម្មឌីជីថលរបស់ក្រសួង ដោយផ្តោតសំខាន់ទៅលើជ្រុងនីមួយៗនៃយុទ្ធសាស្រ្ត «ព៤ជ៤» ដើម្បីឱ្យមានសង្គតិភាព និងពេញលេញជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ៕










Previous Post Next Post