ឯកឧត្តម ខូយ រីដា ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា ១៨ភាគរយហើយ សម្រាប់បម្រើជាគុណប្រយោជន៍ ជួយលើកកម្ពស់ដល់វិស័យសុខភាពសាធារណៈ ឱ្យកាន់តែប្រសើរឡើង។

សូមរំលឹកផងដែរថា គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានទំហំ ៥៤ម៉ែត្រ X ២២ម៉ែត្រ និងកម្ពស់៥ជាន់ គឺជាគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបីតិ។

បច្ចុប្បន្នគម្រោងនេះ បាននឹងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា១៨ភាគរយហើយ ដែលត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួមចំណែកបរិច្ចាគធនធានហិរញ្ញវត្ថុ ដើម្បីសម្រេចបានជោគជ័យ។

នៅពេលគម្រោងនេះលេចចេញជារូបរាងឡើង អគារមួយខ្នងនេះ នឹងបានចូលរួមចំណែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ ក្នុងការទៅរកសេវាព្យាបាលនៅក្រៅខេត្ត ដូចជាទីក្រុងភ្នំពេញជាដើម ដែលកត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ៕











Previous Post Next Post