ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ»


ភ្នំពេញ៖
នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅស្ថូបព្រះបរមរូប នាឱកាសខួបលើកទី១៣ នៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី ៕










Previous Post Next Post