ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
នាព្រឹក​ថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញ​ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទៅដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។ 

កិច្ចប្រជុំនេះប្រារព្ធឡើងនៅស្នាក់ការគណបក្សស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម វ៉ាលី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំទាំង១០ លោក លោកស្រី​ ប្រធាន​គណៈកម្មាធិការគណបក្សស្រុក លោក លោកស្រី​ ប្រធាន​គណៈសាខាអង្គភាពជុំវិញស្រុក និងលោក លោកស្រី​ ប្រធាន​គណៈកម្មាធិការគណបក្សឃុំ សរុបចំនួន ២៥៧នាក់។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ ជាមួយគ្នានោះដែរ ប្រធាន និងតំណាងគណៈកម្មាធិការគណបក្សឃុំទាំង១០ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់ឃុំ ដោយផ្តោតសំខាន់លើការងារចុះឈ្មោះក្នុងប្រព័ន្ធរបស់សមាជិក សមាជិកាគណបក្ស ការប្រកាសទទួលស្គាល់នូវសមាជិក សមាជិកាគណបក្សថ្មី ការងារសាងសង់សាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំ ការជួយសម្របសម្រួលជូនដល់បងប្អូនជនភៀសសឹក និងពលករដែលមកពីប្រទេសជិតខាងឱ្យទទួលបានឱកាសការងារនៅក្នុងមូលដ្ឋាន ការងារកសិកម្ម និងការងារផ្សេងៗទៀត។ 

ជាកិច្ចបញ្ចប់នេះ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាចគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់នូវធនធានថវិកា សម្ភារៈ ពេលវេលា និងកម្លាំងកាយចិត្ត ជួយជ្រោមជ្រែង និងបំពេញយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចការងារតាមការចាត់តាំងរបស់គណបក្ស ដើម្បីឈានទៅការសម្រេចឱ្យបាននូវការអនុវត្តគោលនយោបាយរបស់គណបក្ស ក្នុងការជួយទប់ទល់ ដោះស្រាយពីបញ្ហា ទុក្ខលំបាកប្រជាពលរដ្ឋ និងជាពិសេសធ្វើជាអ្នកបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ៕



















Previous Post Next Post