សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ព្រលានចាស់ គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា ព្រលានចាស់ គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ


ភ្នំពេញ៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារហើយ។

ការបញ្ជាក់បែបនេះរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) មិនបាត់ទៅណាទេ គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋដោយរដ្ឋចំណាយថវិកាក្នុងមួយឆ្នាំ៣លានដុល្លារ ដើម្បីថែទាំ។ ព្រលានចាស់នេះរដ្ឋគ្មានផែនការលក់ឱ្យវិស័យឯកជនទេ ប៉ុន្ដែរដ្ឋរក្សាទុក ថែទាំសម្រាប់ការប្រើប្រាស់ ក្នុងគោលគំនិតពីរ៖ ទី១. រក្សាទុកជាអាកាសយានដ្ឋានបម្រុង និងទី២. គ្រោងរៀបចំជាសួនសាធារណៈដើម្បីជាប្រយោជន៍របស់សាធារណៈជន ប្រជាពលរដ្ឋទូទៅ។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ មានទស្សនវិស័យយូរអង្វែង និងមានគោលដៅពិតប្រាកដ ដើម្បីប្រែក្លាយជាអាកាសយានដ្ឋាន Hub ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ (វិស័យភស្តុភារកម្ម)។ ដូច្នេះសម្ដេចជំរុញឱ្យផ្នែកគយត្រូវខិតខំជំរុញផ្នែក វិស័យភស្តុភារកម្មនេះ លើការផ្ដល់សេវាកម្ម និងទំនើបកម្មវិវត្តខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ៕














Previous Post Next Post