សម្ដេចបវរធិបតី៖ «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចបវរធិបតី៖ «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ»


ភ្នំពេញ៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ»។ សម្ដេចបានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង, សមត្ថភាពផលិត ផលិតផលជាតិ។

សម្ដេចបវរធិបតី បានបន្តថា យើងមិនបដិសេធចំពោះទំនិញប្រទេសណាទេ ប៉ុន្ដែយើងត្រូវពង្រឹងខ្លួនឯង, ត្រូវពង្រឹងទាំងរដ្ឋ និងឯកជន។ យើងត្រូវរួមគ្នាពង្រឹងសមត្ថភាពផលិតប្រកបដោយគុណភាពតាមរយៈកិច្ចសហការគ្នារវាងរដ្ឋនឹងឯកជន។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី បានបង្ហាញការកោតសរសើរចំពោះក្រុមការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលបានចេញមុខបកស្រាយបានទាន់ពេលវេលាជុំវិញចម្ងល់ និងព័ត៌មានមិនពិតនានាដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងអាកាសយានដ្ឋានថ្មីនេះ ខណៈសម្ដេចបន្តជំរុញឱ្យមានការបកស្រាយបំភ្លឺបែបនេះជុំវិញការផ្សាយព័ត៌មានមិនពិតនេះ។ សម្ដេចថ្លែងថា «កុំប្រញាប់ឆ្លើយបដិសេធ ប៉ុន្ដែត្រូវបំភ្លឺបកស្រាយជុំវិញព័ត៌មានមិនពិតដែលកើតមានឡើង» ៕















Previous Post Next Post