ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ និងការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ និងការអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារអនុវត្តតួនាទី-ភារកិច្ច និងកំណែទម្រង់ កងរាជអាវុធហត្ថ ៩ខែ លើកទិសដៅសកម្មភាពការងារ ត្រីមាសទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅសាលប្រជុំបញ្ជាការកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ តាមរយៈ Video Conference។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់លោក មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោកនាយសេនាធិការ-នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ស្នងការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំង៧, លោកមេបញ្ជាការ-មេបញ្ជាការរង រាជធានីខេត្ត និងសាលាទាំង២ ផងដែរ ៕














Previous Post Next Post