អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក រីករាយប្រើប្រាស់ App NoDrug ដើម្បីសុវត្ថិភាពសហគមន៍ពីគ្រឿងញៀន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក រីករាយប្រើប្រាស់ App NoDrug ដើម្បីសុវត្ថិភាពសហគមន៍ពីគ្រឿងញៀន


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្តម ឡោ សុវិជ្ជា បានជួបប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក ដើម្បីបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀននិងជំរុញការប្រើប្រាស់ App NoDrug ដើម្បីទទួលចំណេះដឹង និងរាយការណ៍យកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ក៏ដូចជាមូលដ្ឋាន។ 


ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់សហគមន៍និងបានលើកយកបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ក៏ដូចជាមុខងារនានាដែលមានបំពាក់ក្នុង App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មាន៖ កំសាន្តអប់រំ ព័ត៌មាន មេរៀន ការស្វែងរកការព្យាបាលហើយនិងមុខងាររាយការណ៍សម្រាប់ស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងសហគមន៍។

 

ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ សុវិជ្ជា បានថ្លែងថា ប្រជាសហគមន៍នានាដើរតួយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់សមាជិកប្រជាសហគមន៍ ក្រុមគ្រួសារ ក្នុងគោលបំណងរួមគ្នាគឺសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាចម្បង។

 

ជាមួយនឹងភាពភ្ញាក់ផ្អើលលើកម្មវិធី NoDrug លោកស្រី ឃី ភារម្យ ប្រធានភូមិអូរគ្រូកែ និងលោកស្រី គ្រួច សុដានី  អនុប្រធានសហគមន៍ទេសចរណ៍សំបូរព្រៃគុកពួកគាត់សម្ដែងនូវការសប្បាយរីករាយដោយទទួលបានព័ត៌មាន ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនពិសេសអត្ថប្រយោជន៍នៃ App NoDrug ហើយពួកគាត់នឹងផ្សព្វផ្សាយពីការយល់ដឹងនេះបន្តដើម្បីការពារប្រជាពលរដ្ឋ-ប្រជាសហគមន៍និងក្រុមគ្រួសាររបស់ពួកគាត់។


ជាមួយនេះដែរ អនុសេនីយ៍ឯក ម៉េង សេរីរត្ន នគរបាលទេសចរណ៍ បានសម្ដែងនូវការរំភើប សន្យាចូលរួមជួយបង្កើតមាតិកាផ្សព្វផ្សាយ App NoDrug ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការពារអ្នកទេសចរណ៍ និងសំណូមពរឲ្យប្រជាពលរដ្ឋទៅទស្សនារមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកដែលគួរជាទីរមនាសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ៕ 






















Previous Post Next Post