ដំណើរទេសចរណ៍តាមរឿងភាគខ្លីៗ និងការអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប ជាការបើកទំព័រកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងផលិតករភាពយន្ពពី Hengdian World Studios ប្រទេសចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ដំណើរទេសចរណ៍តាមរឿងភាគខ្លីៗ និងការអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប ជាការបើកទំព័រកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា និងផលិតករភាពយន្ពពី Hengdian World Studios ប្រទេសចិន


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Johnny Mo ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដឹកនាំផលិតករភាពយន្តពីស្ទូឌីយូ Heng Dian World Studios ទីក្រុង Dong Yang នៃខេត្ត Zhenjiang និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍លើគម្រោងអភិវឌ្ឍទេសចរណ៍ និងថតភាពយន្តទេសចរណ៍នៅប្រទេសកម្ពុជា នាទីស្តីការក្រសួងទេសចរណ៍។ 

ក្នុងជំនួបផ្តោតលើគម្រោងដ៏មានសារៈសំខាន់ និងអនុវត្តជាក់ស្តែងដល់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទាក់ទាញ និងស្របតាមនិន្នាការថ្មីៗរបស់ប្រជាជន និងយុវជនចិនដែលកំពុងពេញនិយមធ្វើដំណើរទេសចរណ៍តាមរយៈរឿងភាគខ្លីៗ និងគោលដៅទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ និងបច្ចេកវិទ្យាទំនើបជាមួយបញ្ញាសប្បនិមិត្ត។ 

ទន្ទឹមនឹងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រ និងផ្តល់អនុសាសន៍បន្ថែមលើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់សមាគម និងការថតវីដេអូទេសចរណ៍ដល់ប្រជាជនចិន និងពិភពលោក ដោយត្រូវឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព សុវត្ថិភាពដល់ភ្ញៀវទេសចរ និងអ្នកដំណើរ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន រួមទាំងយន្តការលើកទឹកចិត្ត និងការផ្តល់អាទិភាពដល់វិនិយោគិនបរទេសនៅកម្ពុជា។

គូភាគី បានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិជាក់ស្តែង និងចេញជាលទ្ធផលលើគម្រោង ដោយចាប់ផ្តើមលើទស្សនកិច្ចសិក្សាស្វែងយល់ពីការផលិតភាពយន្តទេសចរណ៍ ព្រមទាំងការរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលទេសចរណ៍ឱ្យបានទូលំទូលាយ និងជាប្រចាំទាំងនៅប្រទេសចិន និងកម្ពុជា។ 

សូមបញ្ជាក់ជូនថា Hengdian World Studios ជាកន្លែងផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ដ៏ធំមួយដែរក្នុងពិភពលោក ស្ថិតនៅទីក្រុង Hengdian តំបន់ Dongyang ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវគេហៅថា ហូលីវូតចិន ៕


















Previous Post Next Post