ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ អនុម័តតែងតាំងជាអគ្គលេខាធិការអាយប៉ាថ្មី (លើកទី៧)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ អនុម័តតែងតាំងជាអគ្គលេខាធិការអាយប៉ាថ្មី (លើកទី៧)


ភ្នំពេញ៖
នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអាយប៉ាលើកទី៤៦ (46th AIPA) ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ត្រូវបានមហាសន្និបាតអាយប៉ាលើកទី៤៦ អនុម័តតែងតាំងជាអគ្គលេខាធិការអាយប៉ាថ្មី (លើកទី៧) សម្រាប់អាណត្តិ ២០២៦-២០២៨។ 

ជារួម មហាសន្និបាតអាយប៉ាលើកទី៤៦ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”  បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤២ ដែលក្នុងនោះ មានសេចក្តីសម្រេចចំនួនបី ផ្តួចផ្តើមឡើងដោយសភាកម្ពុជា រួមមាន៖ ១). សេចក្តីសម្រេចស្តីពីការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី, ២). សេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង៣). សេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។ សភាសង្កេតការណ៍ដែលបានចូលរួម មានចំនួន១៤ប្រទេស ហើយសភាដែលនឹងធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតអន្តរសភាអាស៊ានបន្ទាប់ លើកទី៤៧ គឺសភានៃសាធារណរដ្ឋហ្វីលីពីន ​៕










Previous Post Next Post