អភិបាលខេត្តកំពត អញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ ក្នុងស្រុកបន្ទាយមាស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពត អញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ ក្នុងស្រុកបន្ទាយមាស


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះចែកវិញ្ញាបណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ចំនួន ៦ភូមិ និងពិធីប្រកាសបិទផ្សាយជាសាធារណៈនៃការវិនិច្ឆ័យចំនួន៣ភូមិ នៅបរិវេណវត្តព្រៃបន្ទាំ ស្រុកបន្ទាយមាស ខេត្តកំពត។

យោងតាមរបាយការណ៍របស់ លោកប្រធាន មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរីយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងថ្ងៃនេះមានចំនួន ៦ភូមិ  មានភូមិស្រែកាន់ចិន ឃុំទូកមាសខាងកើត ភូមិព្រែកឫស្សី  ភូមិសំរោងចិន ឃុំព្រៃទន្លេ ភូមិពេជ្ជនា ភូមិព្រៃបន្ទាំ និងភូមិស្រែថ្លុក ឃុំបន្ទាយមាសខាងកើត ដែលមានក្បាលដីសរុបចំនួន ១០.០៩៩ក្បាលដី  ស្មើនឹង ៣.៥៦១គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារនៃការ វិនិច្ឆ័យចំនួន៣ភូមិ មានភូមិត្នោត ភូមិខ្នាយ ឃុំត្នោតចុងស្រង់ និងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ដែលមានក្បាលដីសរុបចំនួន ៤.៩៤៤ក្បាលដី ស្មើនឹង ១.៨៩៥គ្រួសារ ៕






Previous Post Next Post