ឯកឧត្តម មាន ចាន់យ៉ាដា មានមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីថៃវិញ គឺពួកគាត់ចេះរស់នៅបង្កើតរបរចិញ្ចឹមជីវិតគ្រួសារដោយមិនផ្ដេកផ្ដួលតាមស្ថានភាពព្រំដែនឡើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម មាន ចាន់យ៉ាដា មានមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីថៃវិញ គឺពួកគាត់ចេះរស់នៅបង្កើតរបរចិញ្ចឹមជីវិតគ្រួសារដោយមិនផ្ដេកផ្ដួលតាមស្ថានភាពព្រំដែនឡើយ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញផ្សព្វផ្សាយការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ការផ្សព្វផ្សាយអំពីការផ្តល់ឱកាសការងារ និងការជំរុញការចិញ្ចឹម ការដាំដុះដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ។ ពិធីនេះប្រព្រឹត្តនៅបរិវេណសាលាស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ពិសេសបងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃវិញ គឺពួកគាត់ចេះរស់នៅបង្កើតរបរចិញ្ចឹមជីវិតគ្រួសារដោយមិនផ្ដេកផ្ដួលតាមស្ថានភាពព្រំដែនឡើយ ៕


















Previous Post Next Post