ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សានីតិកម្ម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សានីតិកម្ម


ភ្នំពេញ៖
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាន​ក្រុមប្រឹក្សានីតិកម្ម សមាជិកក្រុមប្រឹក្សានីតិកម្ម ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានរដ្ឋបាលសរុប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមប្រឹក្សានីតិកម្មទាំងអស់ ដែលបានខិតខំប្រឹងប្រែង​បំពេញតួនាទីភារកិច្ចរបស់ខ្លួន​បានល្អជាច្រើនកន្លងមក។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រុមប្រឹក្សានីតិកម្មមានដូចខាងក្រោម៖

១-ត្រូវបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រីក្រុមប្រឹក្សានីតិកម្ម និងចាត់ឱ្យមានការ​បណ្តុះបណ្តាលផ្ទៃក្នុងអង្គភាព តាមរយៈការសិក្សាលើបែបបទនិងវិធានក្នុងការតាក់តែងច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ តាមការអភិវឌ្ឍនៃសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ទន្ទឹមនឹងនេះ ត្រូវខិតខំ ស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្របខណ្ឌអន្តរជាតិថ្មីៗ ដើម្បីបង្កើនសមត្ថភាពនៃការយល់ដឹង។

២-ត្រូវយកចិត្តទុកដាក់លើការងារស្រាវជ្រាវអំពីការវិវត្តនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីរួមចំណែកក្នុងការលើកយោបល់ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃជូន ថ្នាក់ដឹកនាំ។

៣-ពង្រឹងរបៀបរបបការងារឱ្យមានភាពរលូន និងលឿនរហ័ស តាមរយៈការរៀបចំ និង អនុវត្តនីតិវិធីការងារច្បាស់លាស់ គ្រប់ជ្រុងជ្រោយ។ ជាមួយនេះ ត្រូវពង្រឹងការធ្វើបរិវត្តកម្មឌីជីថល​តាមរយៈការរៀបចំផែនទី បង្ហាញផ្លូវច្បាស់លាស់សម្រាប់ រយៈពេលខ្លី មធ្យម និងវែង សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃ ការបំពេញការងាររបស់ក្រុមប្រឹក្សានីតិកម្មទាំងក្នុងការស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ 

៤-ត្រូវសហការជាមួយ អង្គភាពចំណុះក្រសួងមហាផ្ទៃក្នុងការរៀបចំ និងអនុវត្តគម្រោង កសាងច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ ដែលជាតម្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

៥-ត្រូវខិតខំអនុវត្តការងារតាមទិសដៅរបស់ក្រុមប្រឹក្សានីតិកម្ម ដែលបានដាក់ចេញ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥។

៦-បន្តសហការជាមួយក្រុមការងារតាក់តែងលិខិតបទដ្ឋានដែលក្រសួងមហាផ្ទៃបាន ចាត់តាំងបង្កើតកន្លងមក ក្នុងការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៕ 



















Previous Post Next Post