ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លាប្រគេននូវសម្ភារៈជាទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនៅឆ្នាំ២០២៥


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ សួរ សុខគីម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់តំណាង នាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃនាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌដែលស្ថិតនៅក្នុងវត្តបទុមវតីរាជវរារាម​ រាជធានីភ្នំពេញ។

នៅក្នុងការនាំយកនូវសម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ គឺ ដឹកនាំដោយ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម,​ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ ARDB។

ចំពោះ ទេយ្យទាននិងបច្ច័យដែល ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សួរ សុខគីម មានសទ្ធាជ្រះថ្លា ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រួមមាន៖ មីចំនួន ២០កេស, ត្រីខចំនួន ២កេស, ប្រេងឆាចំនួន ២កេស, ទឹកត្រីចំនួន ១០យួរ, ទឹកស៊ីអ៊ីវចំនួន ១០យួរ, ខ្ទឹមសចំនួន ២បាវ, ប៊ីចេងចំនួន ១កេស, ស្ករស ១បាវ, ទឹកសុទ្ធចំនួន ៣០កេស, ទឹកក្រូចកូកាចំនួន ១០កេស, ទឹកផ្លែឈើចំនួន ១០កេស, អង្ករ ០១តោន និងបច្ច័យចំនួន ២០.០០០.០០០.០០រៀល។

សូមឧទ្ទិសមហាកុសលផលបុណ្យ ថ្វាយ ប្រគេន ជូនចំពោះដួងព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ សម្ដេចព្រះសង្ឃ ព្រះសង្ឃ អតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ក្នុងសង្សារវដ្ត និងដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរទាំងអស់ ដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី។

សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់ ម្ចាស់សទ្ធា សប្បុរសជន និងពុទ្ធបរិស័ទគ្រប់រូប សូមបានប្រកបដោយព្រះពុទ្ធពរទាំឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ៕









Previous Post Next Post