កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ត ជួបសំណេះសំណាលជាមួយសប្បុរសជនដែលមានចិត្តសប្បុរសធម៏ឧបត្ថម្ភគាំទ្រដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឨកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ។
សប្បុរសជនឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមមាន៖ ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត សុទ្ធារ៉ូ, កញ្ញា ឈួ លីនដា,
កញ្ញា ពាង ស្រីម៉ុច, កញ្ញា ទៀង បូនីរ៉ា, លោកស្រី ម៉េង លី, លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត ដោយបានឧបត្ថម្ភ ទឹកក្រូច ១៥០កេស និងមី (ម៉ាក់វីនវីន) ចំនួន ២០០កេស។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន តុលា និងលោកជំទាវ គិត សុទ្ធារ៉ូ, កញ្ញា ឈួ លីនដា, កញ្ញា ពាង ស្រីម៉ុច, កញ្ញា ទៀង បូនីរ៉ា, លោកស្រី ម៉េង លី, លោក ហាវ ច័ន្ទថារិទ្ធ និងលោកស្រី លីសុភ័ក្រ្ត
ព្រមទាំងក្រុមគ្រួសារ និងបានជួនពរជ័យសេរីមង្គលដល់ សប្បុរសជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមរំលឹកថា បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ៕


























