ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងកែសម្រួលរចនាសម្ព័ន្ធ ការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងយុត្តិធម៌ ដោយផ្អែកលើលទ្ធផលនៃការវិភាគមុខងារ ដោយមានការអញ្ជើញចូលរួម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ និងអគ្គាធិការ គ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះបានពិភាក្សាលម្អិតទៅលើការកែសម្រួសរចនាសម្ព័ន្ធ ការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាព ដោយផ្តោតទៅលើអគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន និងនាយកដ្ឋាននីមួយៗ ដោយផ្អែកលើអភិក្រមពង្រឹងជាជាងពង្រីក ៕













