ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញត្រួតពិនិត្យការបូក និងស្រង់ពិន្ទុនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ ក្នុងដំណាក់កាលវិញ្ញាសាសរសេរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញត្រួតពិនិត្យការបូក និងស្រង់ពិន្ទុនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ ក្នុងដំណាក់កាលវិញ្ញាសាសរសេរ


ភ្នំពេញ៖
នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញត្រួតពិនិត្យការបូក និងស្រង់ពិន្ទុនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ ក្នុងដំណាក់កាលវិញ្ញាសាសរសេរ។ 

ក្នុងដំណើរការនៃការបូកស្រង់ពិន្ទុនេះ ក៏មានការអញ្ជើញចូលរួមត្រួតពិនិត្យពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងតំណាងអង្គភាពប្រឆាំងអំពើពុកលួយផងដែរ។ 

នៅក្នុងដំណាក់កាលវិញ្ញាសាសរសេរនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ នេះ គឺមានបេក្ខជនជ័យលាភីចំនួន ៧៥រូប ដែលបានប្រឡងជាប់ក្នុងចំណោមបេក្ខជនចំនួន ៧៦៣រូប។ បេក្ខជនជ័លាភីចំនួន ៧៥រូប ដែលបានប្រឡងជាប់ក្នុងដំណាក់កាលវិញ្ញាសាសរសេរនេះ នឹងត្រូវបន្តធ្វើការប្រឡងប្រជែងក្នុងដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕

















Previous Post Next Post