មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសរសើរអាជ្ញាធរខេត្តស្ទឹងត្រែង រួមសាមគ្គីសហការគ្នា ជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ កោតសរសើរអាជ្ញាធរខេត្តស្ទឹងត្រែង រួមសាមគ្គីសហការគ្នា ជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ


ភ្នំពេញ៖
ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្តស្ទឹងត្រែងគ្រប់លំដាប់ថ្នាក់ រួមសាមគ្គីសហការគ្នា ដោយបានជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គមបានល្អប្រសើរ។

ការលើកឡើងរបស់ ឯកឧត្តម អ៊ុត សំអន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ជាច្រើនរូប នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុត សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមជាមួយនឹងការចង្អុលបង្ហាញណែនាំជាប្រចាំ ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការចូលរួមគាំទ្រអនុវត្តពីគ្រប់សមាសភាពពាក់ព័ន្ធ ក្នុងការអនុវត្តវិធានការនានា ដែលបានដាក់ចេញ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា គណៈអភិបាលក្រុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញអភិវឌ្ឍ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ។

ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត បានចូលរួមអបអរសាទរ និងមានសេចក្ដីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា៖ អភិបាលរងខេត្ត ដែលបានប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែក ធ្វើឱ្យការអនុវត្ត ការងារ កាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល លើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍ ឱ្យកាន់តែមានការរីកចម្រើន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនថា លោក ទូច គង្គា បានផ្ទេរពីក្រសួងមហាផ្ទៃ មកជាអភិបាលរងខេត្តស្ទឹងត្រែង លោកស្រី វិន ស៊ីធួន ជា អភិបាលរងខេត្តមណ្ឌលគីរី មកកាន់មុខតំណែងជាអភិបាលរងខេត្តស្ទឹងត្រែង លោក ម៉ែន គុង ជានាយករងរដ្ឋបាល ខេត្តស្ទឹងត្រែង បានកាន់មុខតំណែងជាអភិបាលរងខេត្តស្ទឹងត្រែង ៕



















Previous Post Next Post