ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពសាលាខេត្តកោះកុង។
លោកជំទាវ ឈី វ៉ា ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី ៕











