អភិបាលខេត្តកំពង់ចាម៖ ការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តមានការកើនឡើង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម៖ ការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ធ្វើឲ្យកំណើនសេដ្ឋកិច្ចខេត្តមានការកើនឡើង


ភ្នំពេញ៖
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា ដោយសារការខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសេដ្ឋកិច្ចក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅ។
 
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ មានការចូលរួមជាអធិបតីដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ផងដែរ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ សម្ដែងការអបអរសម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ធ្វើឲ្យមានការអភិវឌ្ឍន៍ ទទួលបាននូវសមិទ្ធផលជាច្រើននាឆ្នាំ២០២៤ កន្លងទៅ។ 

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ ដែលទំហំទឹកប្រាក់មានចំនួន ២,៦៥៧លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗមានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម។ 

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ អាចកើនឡើងទៅបានដោយសារ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អ ដែលក្នុងនោះ៖
ទី១៖ ការងាររក្សាសន្តិសុខ បង្កបរិយាកាសដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាព ធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។
ទី២៖ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មផ្សេងៗ។

ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាងសាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ ដែលទាំងអស់នោះគឺមានការប្រទាក់ក្រឡាគ្នា ដែលបានផ្តល់ផលប្រយោជន៍ទូទៅដល់ប្រជាពលរដ្ឋយើងុំ ។ ដូច្នេះកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក៏ដូចជាការបម្រើសេវាសាធារណៈបានល្អ ធ្វើឲ្យមានអ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារដល់ប្រជាពលរដ្ឋយើងក៏មានកាន់តែច្រើនផងដែរ ៕









Previous Post Next Post