គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ា លើកទី៤៦
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច នៃមហាសន្និបាតអាយប៉ា លើកទី៤៦


ទីក្រុងគូឡាឡំាពួ៖
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម វេង សាខុន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចនៃមហាសន្និបាត អាយប៉ាលើកទី៤៦ នាទីក្រុងគូឡាឡំាពួ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ។ 

កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា ពិភាក្សាអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥រួមមាន៖
១.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្រួបបង្រួមសភាដើម្បីអាស៊ានមានកំណើនប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀននាពេលបច្ចុប្បន្ន។ 
២.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការពង្រឹងការគាំពារសង្គមសម្រាប់ក្រុមងាយរងគ្រោះ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងអាស៊ាន។
៣.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់តួនាទីរបស់សភាក្នុងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តដែលមានស្រាប់ ពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅអាស៊ាន។
៤.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់ភាពសុខដុមនីយកម្មនៃស្តង់ដារអប់រំ និងការទទួលស្គាល់ទៅវិញទៅមកនៃជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍធនធានមនុស្សឌីជីថលរបស់អាស៊ាន។
៥.សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការលើកកម្ពស់ការទទួលបានការថែទាំសុខភាពប្រកបដោយតម្លៃសមរម្យ និងគុណភាពសម្រាប់ទាំងអស់គ្នានៅអាស៊ាន។ 

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ៕










Previous Post Next Post