ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការររៀបចំ របស់មហាសន្និបាតអាយប៉ា លើកទី៤៦ ដោយបានពិភាក្សាទៅលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៥ ដែលក្នុងនោះមានសេចក្តីព្រាងសេចក្តីសម្រេច២ ដែលស្មើដោយសភាកម្ពុជាផងដែរ គឺ៖ ១). សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង ២). សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ា។
កិច្ចប្រជុំក៏បានឯកភាពទៅលើបេក្ខភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ជាអគ្គលេខាធិការអាយប៉ាថ្មី (ទី៧) ផងដែរ ៕







