កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរាប់បាត្របុណ្យភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី (ហៅវាំងចាស់) ស្ថិតនៅភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះដែរ មានចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ-នាយរងការិយាល័យនិងជំនួយការ,លោកមេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត,លោកមេបញ្ជាការ-រងនិងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុកនិងលោកប្រធានស្នាក់ការសន្តិសុខផងដែរ ៕










