ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមមហាសន្និបាត AIPA លើកទី៤៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Osman Sağlam ប្រធានក្រុមសភាតួកគីយ៉េ-AIPA ដើម្បីជំរុញសហប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរ និងរវាងតួកគីយ៉េ ជាមួយនឹងតំបន់អាស៊ាន។
កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការពង្រីកសហប្រតិបត្តិការតួកគីយ៉េ មកកាន់ប្រទេសកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងបានផ្លាស់ប្តូរទស្សនៈក្នុងការពង្រឹងនិងពង្រីកសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ កសិកម្ម និងពាណិជ្ជកម្ម ៕











