ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាសមាជិកគណៈកម្មការកិច្ចការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាសមាជិកគណៈកម្មការកិច្ចការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច


ភ្នំពេញ៖
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមមហាសន្និបាត AIPA លើកទី៤៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម CAI Jiming សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងជាសមាជិកគណៈកម្មការកិច្ចការហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ដើម្បីផ្លាសប្តូរលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ នៃចំណងមិត្តភាពមិត្តដែកថែប។ 

គណៈប្រតិភូទាំងពីរ ក៏បានផ្លាស់ប្តូរអំពីសភាពការណ៍ក្នុងប្រទេស តំបន់និងអន្តរជាតិ ជាពិសេស កម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីស្ថាបនារបស់ចិន ក្នុងចូលរួមស្វែងរកដំណោះស្រាយដោយសន្តិភាពរវាងកម្ពុជានិងថៃ ដែលវត្តមានរបស់ចិនក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ គឺមានសារៈសំខាន់ណាស់ ៕





Previous Post Next Post