ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅតួកគី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញចូលរួមជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅតួកគី


តួកគី៖
នាព្រឹកថ្ងៃសោរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួបជាមួយ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋតួកគី ដើម្បីពិភាក្សាលើកិច្ចការងារជួយសម្របសម្រួល និងគាំពារបន្ថែមដល់សិក្ខាកាមជាមន្ដ្រីនគរបាលជាតិកម្ពុជា ព្រមទាំងមន្ដ្រីរាជការផ្សេងៗទៀត ដែលកំពុងសិក្សា និងបន្តមកទទួលវគ្គបណ្តុះបណ្តាលនានា នៅសាធារណរដ្ឋតួកគី។

ជាមួយគ្នានោះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ក៏បានពិភាក្សាបន្ថែមលើផែនការការងាររក្សាសុខសុវត្ថិភាពជូនដល់ អ្នកវិនិយោគ ទេសចរណ៍ តួកគី មកកាន់ព្រះរាជណាចក្រកម្ពុជា ខណៈកម្ពុជា-តួកគី នឹងបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាពេលខាងមុខនេះ ស្របពេលកម្ពុជា ដាក់ឱ្យដំណើរការព្រលានយន្ដអន្តរជាតិតេជោថ្មី។ 

ទន្ទឹមនឹងនេះដែរ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បានរំពឹងទុកថា អ្នកវិនិយោគ អ្នកទេសចរណរបស់តួកគី នឹងមកប្រទេសកម្ពុជាកាន់តែច្រើនឡើង ហើយនគរបាលជាតិកម្ពុជា បានត្រៀមខ្លួនជានិច្ច ក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដល់ជនបរទេសទាំងអស់ ដែលមកវិនិយោគ ទេសចរណ៍ និងស្នាក់នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់គិតគូរ និងលើកឡើងពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព ដល់អ្នកវិនិយោគ និងអ្នកទេសចររបស់របស់តួកគី ខាងលើនេះ។

លើសពីនេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានត្រៀមខ្លួនជានិច្ច សម្រាប់កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការសម្របសម្រួល គាំពារដល់សិក្ខាជាមន្ដ្រីនគរបាលជាតិកម្ពុជា ដែលកំពុងសិក្សា និងបន្តមកសិក្សាលើជំនាញផ្សេងៗទៀត នៅសាធារណរដ្ឋតួកគី នាពេលខាងមុខ ៕








Previous Post Next Post