ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារនៃ PangAqua Group ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារនៃ PangAqua Group ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម បច្ចេកទេសវារីវប្បកម្ម និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃ ផេនហ្គាខ្វា (PangAqua Group) ដែលជាអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្ម (ការចិញ្ចឹមត្រី) បច្ចេកទេសវារីវប្បកម្ម  និងជាអ្នកប្រមូលទិញ ជួបពិភាក្សាការងារអំពីក្រុម PangAqua Group, ខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម, កិច្ចសន្យាកសិកម្មរវាង PangAqua Group និងអ្នកធ្វើវារីវប្បកម្ម និងយន្តការនៃការផ្តល់ឥណទាន (ត្រីភាគី) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្មនៃវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តរភាពស្របតាមកំណើននៃតម្រូវការទីផ្សារ ក៏ដូចជារួមចំណែកបង្កើនផលចំណូលជូនបងប្អូនអ្នកធ្វើវារីវប្បកម្មនៅទីជនបទ។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ៕











Previous Post Next Post