រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កិច្ចសហប្រតិបត្តិថ្មីរវាងធនាគារ វីង កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ សិង្ហបូរី មិនត្រឹមតែបង្កើតនូវផលិតផលទេសចរណ៍ថ្មីដែលមានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែឆ្លើយតបនឹងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាដ៏ល្អនាពេលនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កិច្ចសហប្រតិបត្តិថ្មីរវាងធនាគារ វីង កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍ សិង្ហបូរី មិនត្រឹមតែបង្កើតនូវផលិតផលទេសចរណ៍ថ្មីដែលមានតម្លៃបន្ថែម និងប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែឆ្លើយតបនឹងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាដ៏ល្អនាពេលនេះ


ភ្នំពេញ៖
នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរភាពជាដៃគូសហប្រតិបត្តិការរវាងធនាគារ វីង (ខេមបូឌា) និងក្រុមហ៊ុន Singapore Airlines Limited និងថ្លែងសុន្ទរកថាអបអរសាទរ ដោយមានចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល​ធនគារ វីង (ខេមបូឌា), ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក Bryan Koh អនុប្រធានផ្នែកទីផ្សារក្រុមហ៊ុន Singapore Airlines Limited កញ្ញា Belinda Yong នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Singapore Airlines Limited ប្រចាំកម្ពុជា លោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង កម្ពុជា ព្រមទាំងអ្នកឧកញ៉ា និងឧកញ៉ាជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់គ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រូប ធនាគារ វីង កម្ពុជា និងក្រុមហ៊ុន Singapore Airlines Limited សរុបជាង១៥០រូប នាអាគារ វីងថៅវ័រ។ 

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍កម្ពុជា និងការតភ្ជាប់តាមផ្លូវអាកាសរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកទាំងមូល ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វិស័យឯកជនដែលបានសហការបង្កើតផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងច្នៃប្រឌិតខ្ពស់ដោយច្របាច់បញ្ចូលគ្នារវាងការធ្វើដំណើរតាមផ្លូវអាកាស និងប្រព័ន្ធទូទាត់ឌីជីថលដែលបានផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់អ្នកធ្វើដំណើរ ពិសេសភ្ញៀវទេសចរ រួមទាំងជាការទាក់ទាញ និងជំរុញទឹកចិត្តប្រជាជនឱ្យធ្វើដំណើរកាន់តែច្រើនឡើង។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន័លើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការរវាងផ្នែកឯកជនពីវិស័យផ្សេងៗ គ្នាបង្កើតជាផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងជួយអភិវឌ្ឍវិស័យកម្ពុជាបន្ថែមទៀត ដូចកិច្ចសហប្រតិបត្តិរវាងធនាគារ វីង កម្ពុជា និងក្រុមហ៊ុន Singapore Airlines នាពេលនេះ។ 

បន្ថែមពីលើនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរពីការមើលឃើញ និងការចាប់ឱកាសកាលានុវត្តភាពវិនិយោគទេសចរណ៍របស់កម្ពុជាដ៏ល្អនាពេលនេះ និងជំនឿដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជារបស់ក្រុមហ៊ុនទាំងពីរដែលបានបង្កើតកិច្ចសហការជាមួយគ្នាក្នុងកាលៈទេសៈដែលវិស័យដឹកជញ្ជូនផ្លូវអាកាស និងទេសចរណ៍កំពុងតែមានសន្ទុះកែនឡើង ជាពិសេសគឹចំពេលដែលប្រទេសកម្ពុជាត្រៀមបើកដំនើរការព្រលានយន្តហោះអន្តរជាតិថ្មីខា្នត 4F «អាកាសយានដ្ឋាន​អន្តរជាតិតេជោ» នាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

សូមបញ្ជាក់ជូនថា តាមរយៈកិច្ចសហការរវាងធនាគារ វីង កម្ពុជា និងក្រុមហ៊ុន Singapore Airlines អតិថិជនរបស់ធនាគារវីងអាចបម្លែងពិន្ទុ Wing Points ទៅជា KristFlyer Miles របស់ក្រុមហ៊ុន Singapore Airlines តាមរយៈ Wing Bank App ដើម្បីទិញទំនិញ ឬ សេវាកម្មផ្សេងៗ ដែលមាននៅលើគេហទំព័រ ឬ កម្មវិធីទូរសព្ទរបស់ក្រុមហ៊ុន Singapore Airlines។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសិង្ហបូរីជាង២៣.០០០នាក់ ដែលកើនឡើង១១% ធៀបនឹងឆ្នាំ២០២៤ ជាមួយនឹងជើងហោះហើររវាងកម្ពុជា (រាជធានីភ្នំពេញ និងខេត្តសៀមរាប) និងប្រទេសសិង្ហបូរីរបស់ក្រុមហ៊ុន Singapore Airlines ជាង៧០ជើងក្នុងមួយសប្តាហ៍ ៕





































Previous Post Next Post