អភិបាលខេត្តតាកែវ៖ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ អាចទំនាក់ទំនងជាមួយអាជ្ញាធខេត្ត ដើម្បីស្វែងរកការងារធ្វើបាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ៖ ពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ អាចទំនាក់ទំនងជាមួយអាជ្ញាធខេត្ត ដើម្បីស្វែងរកការងារធ្វើបាន


ភ្នំពេញ៖
នៅក្នុងឱកាសអញ្ជើញចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋជាង ២០០គ្រួសារ ក្នុងស្រុកអង្គបូរី នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកំពុងតែគៀងគរ អ្នកវិនិយោគឲ្យមកបណ្ដាក់ទុន ដើម្បីបង្កើតការងារ ជូនប្រជាពលរដ្ឋជាពិសេសបង្កើតការងារ ជូនបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា សម្រាប់ខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់ បានវិលត្រឡប់ពីប្រទេសថៃចូលមកកាន់ខេត្តតាកែវវិញ បញ្ហានេះអាជ្ញាធ បានយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយយើងបានបង្កើតក្រុមការងារ ដើម្បីស្វែងរកការងារជូនបងប្អូនធ្វើដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា បច្ចុប្បន្ននេះនៅតាមបណ្ដាលរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ ទាំងមូលកំពុងតែត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺនកន្លែង ដូច្នោះប្រសិនបើបងប្អូនពលករ ទើបត្រឡប់មកពីប្រទេសថៃ ចង់ធ្វើការអាចមកទំនាក់ទំនងនៅមន្ទីរការងារ ឬតាមសាលាក្រុងស្រុក ហើយបើបងប្អូនគ្មានជំនាញ យើងមានសាលាបង្រៀនជំនាញដល់បងប្អូនហើយ បើបងប្អូនមានជំនាញហើយតែគ្មានសញ្ញាប័ត្របញ្ជាក់ សូមបងប្អូន មកកាន់វិទ្យាស្ថានបណ្ដុះបណ្ដាលភូមិភាគតេជោ និងរៀបចំចេញសញ្ញាប័ត្រ ជូនបងប្អូនតាមរយៈការធ្វើប្រឡង ធ្វើតេស្តសមត្ថភាពបងប្អូនតែប៉ុណ្ណោះ ៕





















Previous Post Next Post