អភិបាលខេត្តកែប ផ្តល់អនុសាសន៍ផ្តាំផ្ញើសំខាន់ៗ ៧ចំណុច ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ២០២៥ នៅខេត្តកែប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកែប ផ្តល់អនុសាសន៍ផ្តាំផ្ញើសំខាន់ៗ ៧ចំណុច ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា ២០២៥ នៅខេត្តកែប


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុង អបអរសាទរ រុក្ខទិវា ០៩កក្កដា ឆ្នាំ២០២៥ ដែលត្រូវាបានរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ 

តាមរយៈរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានគូសបញ្ជាក់ថា ការប្រារព្វទិវានេះឡើង ក្នុងគោលបំណងបំផុសបំផុលចលនាដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលមានតាំងពីយូរលង់ណាស់មកហើយ ព្រមទាំងមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» និងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្ដមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទោះជាក្នុងកាលៈទេសៈសម្ដេចជាប់រវល់កិច្ចការប្រទេសជាតិយ៉ាងណា ក៏សម្ដេច តែងតែផ្ដាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រឡាញ់របស់សម្ដេចជានិច្ច។ 
  
ព្រមជាមួយនេះ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ពង្រឹងសមត្ថភាពសហគមន៍ និងការអភិរក្សធនធានជលផលព្រៃឈើប្រកបដោយនិរន្តរភាព ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំឭក និងផ្តល់នូវអនុសាសន៍ចំនួន ៧ចំណុច រួមមាន៖
 
ទី១៖ ត្រូវអនុវត្តបន្តនូវស្មារតីនៃទិវានេះឲ្យទៅជាចលនាដាំដុះឈើតាមលំនៅដ្ឋាន ក៏ដូចក្នុងអង្គភាពឲ្យបានផុលផុសបន្ថែមទៀត ដោយយើងមិនត្រូវទុកដីឲ្យនៅទំនេរដោយឥតប្រយោជន៍នោះទេ និងត្រូវយកចិត្តទុកដាក់រួមគ្នាទប់ស្កាត់ឲ្យខាងតែបាននូវរាល់សកម្មភាពទន្រា្ទនដីព្រៃ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ។
  
ទី២៖ ត្រូវផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងធនធានដល់ប្រជាសហគមន៍ព្រៃឈើ ក៏ដូចជាកសិករ ដោយត្រូវពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ ឲ្យស្គាល់នូវតួនាទី ភារកិច្ច ក្នុងដំណើរការនៃការធ្វើការសម្រេចចិត្ត ដើម្បីបន្តការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ក្នុងដែនសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ ប្រែក្លាយសហគមន៍ព្រៃឈើជាសហគមន៍គ្មានបទល្មើស និងជួយដល់សមត្ថកិច្ច ដោយយកចិត្តទុកដាក់ពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលទស្សនាកំសាន្ត ដែលរាជរដ្ឋាភិបាលបានចាត់ទុកថាជា “មាសបៃតង” និងកំពុងមានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង។
  
ទី៣៖ មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម បន្តជំរុញការអនុវត្តគោលនយោបាយទឹក ដើម្បីពង្រីកលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលឲ្យបានច្រើនថែមទៀត រួមទាំងបម្រើឲ្យការប្រើប្រាស់ និងចិញ្ចឹមសត្វផងដែរ។ ទន្ទឹមនេះសូមពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការរៀបចំផ្លូវភ្លើងការពារព្រៃ ព្រោះនៅរដូវប្រាំងតំបន់ព្រៃយើងតែងតែជួបនូវគ្រោះអគ្គិភ័យ បង្កហានិភ័យដល់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋយើង។  
  
ទី៤៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំជំរុញការអភិវឌ្ឍវិស័យព្រៃឈើ និងការដាំដុះឲ្យបានខ្លាំងក្លា ទាំងខ្នាតតូច មធ្យម និងធំ តាមតំបន់ដែលមានសក្តានុពល។ 
  
ទី៥៖ ត្រូវរួមគ្នាលុបបំបាត់សកម្មភាពបទល្មើសព្រៃឈើគ្រប់រូបភាព ដែលអាចឈានទៅបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានធម្មជាតិ ជម្រកសត្វ និងជីវចម្រុះ។ 
  
ទី៦៖ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយច្បាប់ព្រៃឈើ ឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ធានានិរន្តរភាពធនធានព្រៃឈើ និងសត្វព្រៃសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ 
  
ទី៧៖ ត្រូវខិតខំពង្រឹងតួនាទី ភារកិច្ច តាមយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពបន្តទៀត ពិសេសលើបញ្ហាល្បែងស៊ីសង គ្រឿងញៀន សន្តិសុខសុវត្ថិភាពសាធារណៈ រួមនិងសកម្មភាពការកាប់បំផ្លាញ និងការទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធ។ល។














Previous Post Next Post