អភិបាលខេត្តតាកែវ ចុះជួបជាមួយក្រុមគ្រួសារកងទ័ពដែលកំពុងតែឈជើងនៅសមរភូមិមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ចុះជួបជាមួយក្រុមគ្រួសារកងទ័ពដែលកំពុងតែឈជើងនៅសមរភូមិមុខ


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅល្ងាចថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ បានចុះជួប សំណេះសំណាល និងសួរសុខទុក្ខចំពោះក្រុមគ្រួសារបងប្អូនកងទ័ព ដែលកំពុងតែឈជើងនៅសមរភូមិមុខ ដែល ក្រុមគ្រួសារកងទ័ពរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ។

ថ្លែងនៅចំពោះមុខក្រុមគ្រូសារកងទ័ព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវការកើត សសើរ ដល់បងប្អូនវិរៈកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងការប្រយុទ្ធជាមួយកងទ័ពសៀម ឈ្លានពាន និងបានធ្វើការទប់ស្កាត់ មិនអោយក្រុមទាហ៊ានឈ្លានពានសៀម ចូលមករំលោភ បូរណភាពទឹកដីខ្មែរយើង បានឡើយ។ គម្រូវរៈភាពដ៍អង់អាចក្លាហានរបស់កងទ័ព ធ្វើឲ្យយើងទាំងអស់គ្នា មានការស្ងប់ស្ងែង និងចងចាំគ្មានថ្ងៃ ភ្លេចចំពោះគម្រូវិរៈភាពនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ំ ពូមីង បងប្អូនក្រុម គ្រូសារកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ឲ្យទៅប្រយុទ្ធតតាំង ជាមួយពួកសត្រូវសៀម ឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា ដែលនៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នក នៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារៈ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេសយកចិត្តទុកដាក់ ដល់ក្រុមគ្រូសារកងទ័ពគ្រប់បែបយ៉ាង។ 

ឯកឧត្តម វ៉ី សំណាង ក៏បានលើកឡើងប្រាប់ក្រុមគ្រូសារកងទ័ព ពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលមានទឹកចិត្ត ស្នេហាជាតិ ដោយបានចំណាយ នូវធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារ:ជាស្បៀងអាហារ ផ្ដល់ជូនបងប្អូនជនភៀស សឹកជាពិសេសបានឧបត្តម្ភដលវីរកងទ័ពនៅសរភូមិមុខជាច្រើនផងដែរ ៕











Previous Post Next Post