ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញចូលរួមពិធីបើកវគ្គផ្សព្វផ្សាយបណ្តុះបណ្តាលចំណេះដឹង ជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អញ្ជើញចូលរួមពិធីបើកវគ្គផ្សព្វផ្សាយបណ្តុះបណ្តាលចំណេះដឹង ជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញចូលរួមពិធីបើកវគ្គផ្សព្វផ្សាយបណ្តុះបណ្តាលចំណេះដឹង ជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការប្រចាំ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្តន៍ និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដម រដ្ឋលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីនៅព្រឹកនេះ ដោយឯកឧត្តមមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណ និងបានលេីកឡេីងថានេះ គឺជាផ្នែកមួយ នៃការរួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពការងារ របស់គណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៃក្រសួងមហាផ្ទៃ ឱ្យឈានទៅសម្រេចតាមនូវគោលដៅអាទិភាពមួយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកំណត់ ថា “មន្ត្រីរាជការទាំងអស់របស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវតែទទួលបាននូវការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន សំដៅចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆន្ទៈដ៏មោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកបញ្ហាគ្រឿងញៀនជាទិសដៅអាទិភាពចម្បងត្រូវដោះស្រាយ ដោយបានដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទៅក្នុងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការបន្តអនុវត្តនូវមរតកអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងវិធានការដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ស្តីពីការ “សម្អាតផ្ទះយើង សម្អាតចក ចេញពីបឹង”។ 

ក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋលេខាធិការ បានពាំនាំនូវការវាយតម្លៃខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជូនចំពោះ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុកដាក់បំពេញការងារ យ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការជាតិខ្ពស់ ពិសេសក្នុងកាលៈទេសៈ ដែលប្រទេសជាតិយើងទទួលរងនូវការឈ្លានពានទាំងកំរោល ពីសំណាក់ប្រទេសថៃ ។

ឯកឧត្តមបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពនៃការផលិត ការចរាចរ គ្រឿងញៀន មានការកើនឡើងគួរឱ្យកត់សម្គាល់ បរិមាណគ្រឿងញៀន និងសារធាតុគីមីផ្សំដែលបង្ក្រាប និងរឹបអូសបានមានចំនួនកើនឡើងយ៉ាងកំហុក ទីកន្លែងកែច្នៃផលិតត្រូវបានរកឃើញជាបន្ត បន្ទាប់ បទល្មើសចរាចរ ជួញដូរ និងការប្រើប្រាស់មានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្ដមរដ្ឋលេខាធិការ បានបន្តថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឱ្យមានការឆ្លើយតបជាពហុវិស័យ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។ ក្នុងន័យនេះការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗមានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថាគ្មានអ្នកប្រើគ្រឿងញៀន គឺគ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ។ ដូច្នេះ ការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការសម្រេចចិត្តមិនពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀនពីខ្លួនយើងម្នាក់ៗ ឈានទៅបង្កើតបានជាក្រុមគ្រួសារមួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និងសហគមន៍មួយ គ្មានគ្រឿងញៀន។ 

ឯកឧត្ដមរដ្ឋលេខាធិការ បានស្នើឱ្យថ្នាក់ដឹកនាំ និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ត្រូវរៀបចំកម្មវិធី ជាក់ស្តែងសម្រាប់ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានទូលំទូលាយដល់មន្ត្រីគ្រប់រូប ដោយមិនត្រូវប៉ះពាល់ពេលវេលាបំពេញការងារស្នូលជាអចិន្ត្រៃយ៍។

ឯកឧត្ដមរដ្ឋលេខាធិការ សង្ឃឹម និងជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាទាំងអស់នឹងយកចិត្តទុកដាក់ និងចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងអស់គ្នា និងសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកា នៃអង្គពិធីទាំងមូលមានសុខភាពល្អ និងយោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕


















Previous Post Next Post