ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ របស់អគ្គនាយដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ របស់អគ្គនាយដ្ឋាន ទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា ប្រចាំការទទួលបន្ទុកអគ្គនាយដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ និងដាក់ទិសដៅការងារបន្ត របស់អគ្គនាយដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា ជារួមរបាយការណ៍ដែលអង្គភាពនីមួយៗបានរៀបចំឡើងមកនេះ មានភាពលម្អិតល្អហើយ ប៉ុន្តែស្នើឱ្យអង្គភាពនីមួយៗ ធ្វើរបាយការណ៍ គួររៀបចំជាមាតិកា ឯសកម្មភាពលម្អិត អាចដាក់ជាឧបសម្ព័ន្ធវិញ។ ម្យ៉ាងទៀតត្រូវធ្វើការងារដោយយកចិត្តទុកដាក់ចាប់តាំងពីថ្នាក់មន្ត្រីឡើងមក ទាំងការងារធ្វើរបាយការណ៍ ក៏ដូចជាឯកសារផ្សេងៗ ត្រូវពិនិត្យទាំងអក្ខរាវិរុទ្ធ ទម្រង់ និងខ្លឹមសារជាដើម។

បន្ទាប់ពីបានផ្ដល់ឱកាសជូនដល់សមាជិកអង្គប្រជុំចូលរួមមតិយោបល់ អំពីការងារធ្វើរបាយការណ៍របស់អង្គភាពចំណុះអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មានរួចមក ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានមានប្រសាសន៍ណែនាំ ឱ្យថ្នាក់នាយកដ្ឋាន គឺត្រូវធ្វើរបាយការណ៍ពិស្ដារ ចំណែកអគ្គនាយកដ្ឋានធ្វើរបាយការណ៍ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជារបាយការណ៍បង្ហាញពីលទ្ធផលការងារ។ 

ឯកឧត្តមបណ្ឌិតបានបន្តថា អគ្គនាយកដ្ឋានគួររៀបចំទម្រង់របាយការណ៍ (Format) សម្រាប់នាយកដ្ឋានចំណុះ ដើម្បីនាយកដ្ឋានធ្វើរបាយការណ៍មកអគ្គនាយកដ្ឋានក្នុងទម្រង់តែមួយ។ ចំណែកនាយកដ្ឋានក៏ត្រូវ រៀបចំទម្រង់របាយការណ៍ (Format) សម្រាប់ថ្នាក់ការិយាល័យចំណុះ ដើម្បីឱ្យការិយាល័យធ្វើរបាយការណ៍មកនាយកដ្ឋានមានទម្រង់តែមួយ ដូចគ្នាដែរ ដែលផ្ដល់នូវភាពងាយស្រួលសម្រាប់នាយកដ្ឋាន ក្នុងការចាប់ដាក់បញ្ចូលក្នុងរបាយការណ៍សរុបរបស់នាយកដ្ឋាន។

អង្គប្រជុំ បានទទួលយកការណែនាំ និងអនុសាសន៍របស់ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដើម្បីកែលម្អរបាយការណ៍ឱ្យកាន់តែល្អ មានសុក្រឹតភាព គុណភាពកាន់តែប្រសើរឡើង។

សូមជម្រាបថា កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យ៊របាយការណ៍ប្រចាំឆ្នាំ និងលទ្ធផលការងារ​រយៈពេលមួយឆ្នាំ ចាប់តាំងពីខែសីហាឆ្នាំ២០២៤ ដល់ខែសីហាឆ្នាំ២០២៥ របស់នាយកដ្ឋានទាំង៣ នៃអគ្គនាយកដ្ឋានទំនាក់​ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ៕





















Previous Post Next Post