ឧត្តមអគ្គានុរក្ស.១ នុត សវនា អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីដែលត្រូវបានចាត់បញ្ជូនទៅរៀនវគ្គបឋម ជំនាន់ទី២០ វគ្គទី២ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមអគ្គានុរក្ស.១ នុត សវនា អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីដែលត្រូវបានចាត់បញ្ជូនទៅរៀនវគ្គបឋម ជំនាន់ទី២០ វគ្គទី២ នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា


ភ្នំពេញ៖
នៅព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីដែលត្រូវបានចាត់បញ្ជូនទៅរៀនវគ្គបឋម ជំនាន់ទី២០ វគ្គទី២ (រយៈពេល ៤ខែ) នៅសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា៖ អង្គភាពមានកាតព្វកិច្ចក្នុងការចាត់បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍគុណភាព និងចម្រាញ់ឱ្យកាន់តែមានសក្តានុពល។ បន្ថែមពីនោះ ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើកម្មវិធីសិក្សា, គោរពវិន័យ និងបទបញ្ជាផ្ទៃក្នងរបស់សាលា។ 

ម្យ៉ាងវិញទៀត ឯកឧត្តមប្រធាន ក៏បានណែនាំឱ្យថែទាំសុខភាពឱ្យបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរតាមដងផ្លូវផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិការ ក្នុង១នាក់ ៦០ម៉ឺនរៀល និងសំលៀកបំពាក់១នាក់ ១កំប្លេរ និងសូមជូនពរឱ្យសិក្ខាកាមទាំងអស់ ជោគជ័យក្នុងការសិក្សា, សុខភាពល្អ និងសំណាងល្អ ៕ 





















Previous Post Next Post