ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋាន


កំពង់ស្ពឺ៖
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋានរបស់ឯកឧត្តមផ្ទាល់ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នាឱកាសសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងក្រុមការងារអមតំណើរ បានចូលជួបសំណេះសំណាលអំពីសុខភាពរបស់ ឯកឧត្តម យឹម សុខុម និងជូនពរសូមអោយឆាប់ជាសះស្បើយ ប្រកបដោយសុខភាពល្អ ហើយក៏បាននាំយកនូវផ្លែឈើមួយកន្ត្រក់ផងដែរ ៕










Previous Post Next Post