ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតមីយ៉ាន់ម៉ា ប្រចាំកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្ម នៃស្ថានទូតមីយ៉ាន់ម៉ា ប្រចាំកម្ពុជា


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម San Oo អគ្គរដ្ឋទូត និងជាអនុប្រធានស្ថានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបពិភាក្សា គឺផ្តោតសំខាន់លើទំនាក់ទំនងការងារអន្តោប្រវេសន៍ ប្រព័ន្ធផ្តល់ទិដ្ឋាការ និងការស្វែងយល់អំពីការអនុវត្តនីតិវិធីបញ្ជូនចេញចំពោះពលរដ្ឋមីយ៉ាន់ម៉ា ដែលស្នាក់នៅនិងធ្វើការខុសច្បាប់នៅកម្ពុជា និងត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស Online Scams នាពេលកន្លងមក ៕











Previous Post Next Post