ឯកឧត្តម សុខ សូកេន ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ សូកេន ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសដែលត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០)


ភ្នំពេញ៖
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) នៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

សារលិខិតរបស់ឯកឧត្តម សុខ សូកេន ផ្ញើជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានខ្លឹមសារដូច្នេះថា៖

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា សូមសម្តែងនូវអំណរសាទរយ៉ាងក្រៃលែងប្រកបដោយក្តីមោទកភាពបំផុតក្នុងឱកាសដែល សម្តេចកិត្តិសង្គហបណ្ឌិត ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) នៅក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ ការទទួលបានមុខតំណែងដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមទៅនឹងសមត្ថភាព ទេពកោសល្យ បទពិសោធ គុណធម៌ សុជីវធម៌ ភាពជាអ្នកដឹកនាំ និងគុណសម្បត្តិដ៏បវរថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហ-បណ្ឌិត ដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការចូលរួមដឹកនាំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយទទួលបានលទ្ធផលគួរជាទីមោទនៈ ជូនជាតិមាតុភូមិ និងប្រជាជន នាពេលកន្លងមក។ 

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូម សមប្រកបនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា ៕



Previous Post Next Post