ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីបូជាសព ពលបាលឯក ស៊ីថា រទ្ធី ដែលបានពលីជីវិតនៅលើសមរភូមិប្រ​យុទ្ធដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីបូជាសព ពលបាលឯក ស៊ីថា រទ្ធី ដែលបានពលីជីវិតនៅលើសមរភូមិប្រ​យុទ្ធដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា


ភ្នំពេញ៖
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) តំណាងរាស្រ្តមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធ និងបូជាសព លោកពលបាលឯក ស៊ីថា រទ្ធី យោធិនកងពលតូចអន្តរាគមន៍លេខ ១២៨ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលពិធីបុណ្យនេះ រៀបចំនៅវត្តកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។


មរណភាពរបស់ លោក ពលបាលឯក គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែល លោក បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានរួមចំណែក យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយកងទ័ពសៀម ដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជាយើង ដែលគំរូវីរភាពដ៏ប្រពៃនេះ បានចារឹកជាប់ក្នុងដួងចិត្តយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងត្រូវចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ។


នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមសន្តិបណ្ឌិត ព្រមទាំងក្រុមការងារ សូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកពលបាលឯក ស៊ីថា រទ្ធី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
















Previous Post Next Post