សម្តេចតេជោ ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃ ចាប់ខ្លួននៅក្រោយបទឈប់បាញ់៨ម៉ោង ដែលទើបបញ្ជូនមកកម្ពុជាឆាប់ជាសះស្បើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃ ចាប់ខ្លួននៅក្រោយបទឈប់បាញ់៨ម៉ោង ដែលទើបបញ្ជូនមកកម្ពុជាឆាប់ជាសះស្បើយ


ភ្នំពេញ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃ ចាប់ខ្លួននៅក្រោយបទឈប់បាញ់៨ម៉ោង ដែលទើបបញ្ជូនមកកម្ពុជាឆាប់ជាសះស្បើយ។

សំណេររបស់សម្តេចតេជោ​ហ៊ុន សែន នៅលើបណ្តាញសង្គមផ្លុវការមានខ្លឹមសារដូចខាងក្រោម៖
មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី 49 ភាគរយ (49%) មកនៅត្រឹម 19 ភាគរយ(19%)។

មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃ ចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ ៕















Previous Post Next Post