ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយសប្បុរសជន ដើម្បីរៀបចំបញ្ជូនស្បៀងទៅកងទ័ពជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយសប្បុរសជន ដើម្បីរៀបចំបញ្ជូនស្បៀងទៅកងទ័ពជួរមុខ


ភ្នំពេញ៖
នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយរបស់ក្រុមហ៊ុន HDTN ដែលនាំមកអំណោយជា គ្រឿងឧបភោគ បរិភោគ ដើម្បីបែងចែក និងបញ្ជូនស្បៀងទាំងអស់ទៅកងទ័ពជួរមុខប្រចាំទិស នៅតាមបន្ទាត់ព្រំដែន។


នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ពជួរមុខ។


ជាមួយការគិតគូរដល់កងទ័ពជួរមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អំណោយស្បៀង គ្រឿងឧបភោគ បរិភោគទាំងអស់នេះ នឹងត្រូវបញ្ជូនទៅតាមអង្គភាពកងទ័ពជួរមុខ។


ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ទុកការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។


ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រ សំដៅឈើលើស្មារតីសាមគ្គីជាតិ យន្តការការផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ ៕















Previous Post Next Post