ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំស្តីពីវិធានការត្រៀមទទួលពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងឧស្សាហកម្មទេសចរណ៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំស្តីពីវិធានការត្រៀមទទួលពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ ក្នុងឧស្សាហកម្មទេសចរណ៍


ភ្នំពេញ៖
នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការតាមដានអំពីបច្ចុប្បន្នភាពនៃតម្រូវការកម្លាំងពលកម្មក្នុងឧស្សាហកម្មទេសចរណ៍, ការផ្គត់ផ្គង់កម្លាំងពលកម្ម និង សហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្គូផ្គងរវាងតម្រូវការ និង ការផ្គត់ផ្គង់នៃកម្លាំងពលកម្មក្នុងឧស្សាហកម្មទេសចរណ៍ទាំងក្នុង និង ក្រៅប្រព័ន្ធ ដើម្បីឆ្លើយតបនឹងការធ្វើដំណើរត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ។

សូមបញ្ជាក់ជូនថា នេះជាកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារដែលបានដាក់ចេញកាលពីកិច្ចប្រជុំនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ 

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយិកាវិទ្យាស្ថាន និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋានចំណុះក្រសួងទេសចរណ៍ សរុបចំនួនប្រមាណ ១៤រូប ៕










Previous Post Next Post