អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ


ភ្នំពេញ៖
នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនគ្រួសារកងទ័ព។

បន្ទាប់ពីមើលឃើញកង្វះខាតស្បៀងរបស់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន ក្រោយមានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ មី និងទឹកបរិសុទ្ធ ចែកជូនគ្រួសារកងទ័ព នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែតាមដាន និងយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខកងទ័ពជួរមុខ ជនភៀសសឹក និងគ្រួសារកងទ័ព ដើម្បីធានាថាមិនឱ្យមានការខ្វះខាតស្បៀង គ្រឿងឧបភោគ បរិភោគនោះទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល រាប់តាំងពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា រហូតបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានតម្កល់សុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខរបស់ប្រជាជនជាចម្បង និងមិនឱ្យប្រជាជនណាម្នាក់បាត់បង់ជីវិតដោយសារការខ្វះខាតស្បៀងឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត។

គ្រួសារកងទ័ព ដែលទទួលបានស្បៀងនៅថ្ងៃនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ផ្តល់ជាស្បៀងសម្រាប់ផ្គង់ផ្គង់ និងទទួលទានប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំការផ្ដាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនគ្រួសារកងទ័ពទាំងអស់ និងសូមឱ្យគ្រួសារកងទ័ពបន្តថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា ៕












Previous Post Next Post